Tuesday, November 14, 2017
តេីមានមនុស្សប្រុសប៉ុន្មាននាក់ដែលយល់ពីរអារម្មណ៍របស់មនុស្សស្រី ? បេីចង់ធ្វេីជាស្វាមីដ៏ល្អនិងគ្រួសារមានសុភមង្គលចូលមេីលនឹងចែករំលែក
ស្រ្តីម្នាក់ដែលយល់ព្រមរៀបការជាមួយអ្នក នាងសុខចិត្តមក រស់នៅជាមួយអ្នក មើលថែអ្នក, ធ្វើម្ហូបអាហារ ,បោកសំលៀកបំពាក់, បំរើ តណ្ហាអោយអ្នក,គោរព ស្រលាញ់ បារម្មណ៏ពីអ្នក,អ្នករៀប ចំទុកដាក់ទ្រព្យសម្បត្តិក្នុងគ្រួសារ។
ជាពិសេសនោះ នាងហ៊ានចាក់ចេញពីគ្រួសារដែលនាងធ្លាប់រស់ នៅដោយមានសុភមង្គល ទទួលបានការថ្នាក់ថ្នមពីឪពុក ពីម្តាយ របស់នាង តាំងពីតូច រហូតដល់ធំ។ម៉្យាងវិញទៀត នាងស៊ូទ្រាំ បង្កើតកូនអោយអ្នក ,ពេលពរពោះ នាងពិបាក់គេង ពិបាក់អង្គុយ ពិបាក់ឈរ ពិបាក់ដើរ ពិបាក់ញ៉ាំសព្វបែបយ៉ាង។រូបរាង្គកាយដ៏ស្រស់ស្អាត របស់នាង ប្រែក្លាយ ទៅជាកំប៉េងកំប៉ោង រយិរយាកបែបនេះ តើដោយសារ នរណា? ពេលកូនក្នុងផ្ទៃបានកើតហើយ ការងារ របស់ នាង កាន់តែច្រើនទ្វេដង គឺត្រូវមើលថែចិញ្ចឹមបីបាច់កូន គ្មានពេលសំរាក់ត្រឹមត្រូវ ទាំងយប់ ទាំងថ្ងៃ។នារីម្នាក់នេះហើយ គឺជាដៃគូ ជីវិតរបស់អ្នក ដែលមានឈ្មោះថា ប្រពន្ធ។តើស្រ្តីម្នាក់នេះ ជំពាក់បំណុល របស់អ្នកដែរ ប្ញទេ?
តើអ្នកធ្លាប់ចិញ្ចឹម មើលថែ នាង តាំងពីតូចមកទេ?ចុះហេតុអ្វី ក៏នាងលះបង់គ្រប់បែបយ៉ាងដើម្បីអ្នក?
សូមអ្នក កុំក្បត់ចិត្តនាង
សូមអ្នក កុំប្រើអំពើហឹង្សារមកលើនាង
សូមអ្នក កុំមើលងាយនាង
សូមអ្នក ប្រើពាក្យសំដីល្អៗជាមួយនាង
សូមអ្នក លើកទឹកចិត្តនាង សូមអ្នក មើលថែនាង
សូមអ្នក កុំបិទសិទ្ធិរបស់នាង
សូមអ្នក ចេះស្តាប់ហេតុផលរបស់នាង
សូមអ្នក ជួយចែករំលែកការងារ របស់នាង
សូមអ្នក ផ្តល់ក្តីស្រលាញ់ដល់នាង
សូមអ្នក ផ្តល់ក្តីអាណិត មេត្តា ជូននាង
សូមអ្នក ការពារនាង កុំអោយនាងភ័យខ្លាច
សូមអ្នក គោរព អោយតំលៃនាង
សូមអ្នក គិតថា នាងជាទីប្រឹក្សា របស់អ្នក
សូមអ្នក ផ្តល់ស្នាមញញឹមជូននាង
សូមអ្នក ផ្តល់ពេលវាលាជួននាង
សូមអ្នក ផ្តល់សុភមង្គលអោយនាង ព្រោះនាង ជាស្រ្តីឆ្នើម ទី02 នៅក្នុងជីវិតរបស់អ្នក!!!!!!!!!!!!!!!!!!!!!!!!
ប្រភព:Hea Rith
Subscribe to:
Post Comments (Atom)
No comments:
Post a Comment