Wednesday, November 15, 2017

កេីតមកជាមនុស្សប្រុសមិនចាំបាច់ តែស្អាត សង្ហារ ឬក៏ឡូយឆាយជាមួយសំភារះនិយម ដេីម្បីអួត នណាម្នាក់នោះទេ សំខាន់គឺត្រូវ...

កេីតមកជាមនុស្សប្រុសមិនចាំបាច់ តែស្អាត សង្ហារ ឬក៏ឡូយឆាយជាមួយសំភារះនិយម ដេីម្បីអួត នណាម្នាក់នោះទេ សំខាន់គឺត្រូវមានទំនួលខុសត្រូវ ស្មោះត្រង់ ហេីយអាចផ្តល់សុភមង្គល អោយក្រុមគ្រួសារ ហេីយនិងមនុស្សជាទីស្រឡាញ់ នូវស្នាមញញឹមសេីចសប្បាយច្រេីនជាងទឹកភ្នែកគឺគ្រប់គ្រាន់ហេីយ

១. តើ​​អ្នក​​ពិត​​ជា​​យល់​​ដឹង​​ពី​​មនុស្ស​​ដែល​​អ្នក​​ស្រឡាញ់​​គ្រប់​​យ៉ាង ​​មែន​​ឬ? ឃ្លាន​​ឆ្ងាញ់ ​ស្រឡា​ញ់​​ល្អ​​ ។ ពេល​​ដែល​ស្រឡាញ់​​មើល​​ឃើញ​​អ្វី​​សុទ្ធ​​តែ​​ល្អ​។ អ្នក​​ប្រាជ្ញា​​ម្នាក់​​និយាយ​​ថា ចំពោះ​​មនុស្ស​​ដែល​​យើង​​ស្រឡាញ់​ យើង​​តែង​​កុហក​​ខ្លួន​​ឯង​​ពីរ​​យ៉ាង ទី​១​​អំពី​​គុណ​សម្បត្តិ​​របស់​​គេ​ និង​​ទី​២​​អំពី​​គុណ​វិបត្តិ​​របស់​​គេ​។ គេ​​មាន​​គុណសម្បត្តិ​​មិន​​គ្រប់​​គ្រាន់​​ក៏​​យើង​​យល់​​ថា​​ល្អ គេ​​មាន​​គុណ​​វិបត្តិ​​​ច្រើន​​ក៏​​យើង​​ថា​​មិន​​អី​។ មុន​​នឹង​​សម្រេច​​ចិត្ត​​ថា​​រៀបការ​​ជាមួយ​​នរណា​​ម្នាក់​ គេ​​ត្រូវ​​ពិចារណា​​ឲ្យ​​បាន​​ហ្មត​ចត់​​បំផុត​ កុំ​​សម្រេច​​ចិត្ត​​ឲ្យ​​ងាយ​​ៗ​​ ដោយ​​ផ្អែក​​លើ​​សេចក្តី​​ស្រឡាញ់​​តែ​​មួយ​​មុខ​​។ ត្រង់​​ចំណុច​​នេះ​ ដើម្បី​​ឲ្យ​​ការ​​វិនិច្ឆ័យ​​របស់​​យើង​​​មិ​ន​​លំអៀង​​ តោង​​តែ​​យើង​​សំអាង​​​លើ​​គំនិត ​ឬ​​ស្តាប់​​គំនិត​​របស់​​មនុស្ស​​ដែល​​ជិត​​ស្និទ្ធ​​នឹង​​អ្នក​​ដែល​​យើង​ ​ស្រឡាញ់​​។

២. តើ​​​ស្នេហា​​តែ​​មួយ​​មុខ​​គ្រប់​​គ្រាន់​​​អាច​​ដោះ​​ស្រាយ​​បញ្ហា​​ជីវិត ​​គ្រប់​​យ៉ាង​​មែន​​ទេ​? មនុស្ស​​មួយ​​ចំនួ​ន​​ច្រើន​​យល់​​ច្រឡំ​​ថា​​ឲ្យ​​តែ​​ស្រឡាញ់​​គ្នា​​ គ្រប់​​គ្រាន់​​ហើយ​ រឿង​​ផ្សេង​​ទៀត​​គង់​​នឹង​​ដោះ​ស្រាយ​​បាន​​។ កាល​​នៅ​​ស្រឡាញ់​​គ្នា​​ថ្មី​​ៗ​​ពាក្យ​​នេះ​​ហាក់​​ដូច​​ជា​​ពិត​​ណាស់​​ តែ​​នៅ​​ជាមួយ​​គ្នា​​យួរ​ៗ​​ទៅ​​ក្តី​​ស្រឡាញ់​​ក៏​​ចុះ​​ថយ​​ ថែម​​ទាំង​​មាន​​សំពាធ​​ជីវិត​​ផ្សេង​​ទៀត​​ដូច​​រឿង​​លុយ​​ជាដើម​​ ភាព​​រកាំ​​រកូស​​ចេះ​​តែ​​កើន​​ឡើង​​។ ដូច្នេះ​ អ្នក​​គួរ​​យល់​​ថា​​ស្នេហា​​គ្រាន់​​តែ​​ជា​​ចំណែក​​មួយ​​ជួយ​​គាំ​ទ្រ​​ ដល់​​សុភមង្គល​​តែ​​ប៉ុណ្ណោះ​​។

៣. ​តើ​​មនុស្ស​​យើង​​អាច​​នឹង​​កែ​​ប្រែ​​បាន​​ក្រោយ​​ពេល​​រៀបកា​រ​រួច​​មែន​​ទេ​?​ អ្វី​​ដែល​​ក្លាយ​​ជា​​ទម្លាប់​​ហើយ​​គឺ​​ពិបាក​​នឹង​​កែ​។ កុំ​​គិត​​ថា​​គូ​​គ្រង​​របស់​​អ្នក​​អាច​​នឹង​​កែ​​ប្រែ​​ទាំង​​ស្រុង​​ទៅ​ តាម​​ផ្លូវ​​ដែល​​អ្នក​​គិត​​ឲ្យ​​សោះ​។ មុន​​នឹង​​សុខ​​ចិត្ត​​រៀបការ​​ គួរ​​សួរ​​ខ្លួន​​ឯង​​ថា ​តើ​ចំណុច​​មិន​​ល្អ​​ទាំង​​ឡាយ​​នោះ​ អ្នក​​អាច​​ទទួល​​យក​​បាន​​ទេ​។

៤. ខ្ញុំ​​រៀបការ​​ជាមួយ​​គេ​ មិន​មែន​​រៀបការ​​ជាមួយ​​ក្រុម​គ្រួសារ​​​របស់​​គេ​​ទេ​​​.​.​.​។ តើ​​អ្នក​​ពិត​​ជា​ត្រូវ​​រស់​​នៅ​​តែ​​ពីរ​​នាក់​​ជាមួយ​​គេ​​ដោយ​​មិន​​ រវល់​​នឹង​​ឪពុក​​ម្តាយ​​សាច់​ញា​តិ​​របស់​​គេ​​មែន​​ទេ​? បើ​​អ្នក​​មាន​​គំនិត​​បែប​​នេះ​ អាច​​ជា​​កំហុស​​ឆ្គង​​មួយ​ អ្នក​​នឹង​​រក​​សុភមង្គល​​មិន​​បាន​​ទេ។​ ចូរ​​សួរ​​ខ្លួន​​ឯង​​នូ​វ​​សំណួរ​​ដ៏​​ខ្លី​ តើ​​អ្នក​​អាច​​កាត់​​ផ្តាច់​​ពី​​ឪពុក​​ម្តាយ​​របស់​​អ្នក​​ទាំង​​ស្រុង​​ បាន​​ទេ?​ ពិត​​ជា​​មិន​​បាន​​។​ ដូច្នេះ​​ទាំង​​អ្នក​​ទាំង​​គេ​​សុទ្ធ​​តែ​​មិន​​អាច​​កាត់​​ផ្តាច់​​ពី​​ គ្រួសារ​​ចាស់​​បាន​។

៥. ​រៀប​ការ​​ហើយ​​មនុស្ស​​ពីរ​​នាក់​​ក្លាយ​​ជា​​មនុស្ស​​តែ​​មួយ​​មែន​​ទេ​? យើង​​មិន​​អាច​​ឃុំ​​គ្រង​​មនុស្ស​​ម្នាក់​ ឲ្យ​​ចំណាយ​​ពេលវេលា​​ ឬ​​ធ្វើ​​អ្វី​​ៗ​​គ្រប់​​យ៉ាង​​ទៅ​​តាម​​សេចក្តី​​ត្រូវ​ការ​​របស់​​យើង​ ឬ​​ស្រប​​តាម​​យើង​​គ្រប់​​យ៉ាង​​បាន​​ទេ​​។ មនុស្ស​​ម្នាក់​​ៗ​​ត្រូវ​​តែ​​មាន​​ពេល​វេលា​​ផ្ទាល់​​ខ្លួន​​ និង​​ជិវិត​​ឯក​ជន​​របស់​​ខ្លួន​​។ ដើម្បីសុ​ភមង្គល​​ អ្នក​​ទាំង​​ពីរ​​ត្រូវ​​ចេះ​​ផ្តល់​​តម្លៃ​​ឲ្យ​​គ្នា និង​​គោរព​​គ្នា​​ទៅវិញ​​ទៅ​​មក​​។
ប្រភព៖Visiting Cambodia Now

1 comment:

  1. CASINO ROAD, CASINO, GAMELINE | MapyRO
    Welcome to CASINO ROAD, 군포 출장마사지 CASINO, GAMELINE. 3131 Las Vegas Blvd. South Las Vegas, 남원 출장마사지 NV 89109. Get Directions · (702) 298-1000. Call 김제 출장샵 Now · More 하남 출장마사지 Info. Hours, Accepts 인천광역 출장안마 Credit Cards, Accepts

    ReplyDelete