Sunday, October 15, 2017

តើនាយកប្រតិបតិ្ត ហ្វេសប៊ុក លោក MARK ZUCKERBERG មានប្រាក់ខែប៉ុន្មានដែរ?



លោក​មហាសេដ្ឋី វ័យក្មេង Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិបតិ្ត ក្រុម​ហ៊ុន​របស់​ហ្វេសប៊ុក ដែល​ធ្លាប់​មានចំណុចជាច្រើនដែលលោកអ្នកគិតថា គាត់​ពិសេស​ជាង​គេ​។ ដូចជា​គាត់ស្លៀកពាក់ខោអាវ សាមញ្ញៗបំផុត ស្ទើរតែរាល់ថ្ងៃ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​គាត់ធ្វើការយកប្រាក់ខែតែ១ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ។ តាំងពីឆ្នាំ២០១៣មក សេដ្ឋីវ័យក្មេងរូបនេះ បានបោះបង់មិនត្រឹមតែប្រាក់ខែទេ សូម្បីតែប្រាក់ ឧបត្ថម្ភ ផ្សេងៗទៀតក៏គាត់បោះបង់ចោលដែរ។ ​នេះ​ប្រហែល​ទ្រព្យ​របស់​គាត់​មាន​គ្រប់​គ្រាន់​ហើយ​ សម្រាប់គាត់រស់នៅ។ ស្ថាបនិក ក្រុម​ហ៊ុន​បណ្ដាញ​សង្គម​យក្ស​រូប​នេះ​បាន​ប្រាប់​ពីមូល​ហេតុ​ដែល​គាត់​មិន​គិត​យក​ប្រាក់​ខែ និងប្រាក់ ឧបត្ថម្ភ ផ្សេងៗទៀតថា «គឺដោយ​សារ​តែ​គាត់​ចង់​ផ្តោត​លើ​គោល​ដៅ​របស់​ហ្វេស​ប៊ុក ជាជាងប្រាក់ចំណេញ ឬប្រាក់ខែនោះ»។ Mark Zuckerberg បាន​បន្ដ​ឆ្លើយ​បត​​ថា «​សព្វ​ថ្ងៃខ្ញុំ​រក​លុយ​បាន​គ្រប់​គ្រាន់​ហើយ​ សម្រាប់​ការ​​រស់​នៅ ​ដូច​នេះ​ខ្ញុំ​ចង់​ផ្តោត​ទៅ​លើការ​ងារ​ក្នុង​ការ​តភ្ជាប់​ពិភព​លោក​វិញ»​។ ​លោកបានពន្យល់ទៀតថា លោកចង់ចំណាយពេលរបស់លោក ទាំងអស់ដើម្បី ធ្វើយ៉ាងណា ឲ្យ​ពិភលោកមានភាពប្រសើរជាងមុន តាមរយៈបណ្ដាញសង្គម​ហ្វេសប៊ុក ដូច​នេះ​មិន​ខ្វល់​ រឿង​ប្រាក់ខែទៀត​ទេ ។ លោក​ Mark បានលើកទ្បើងទៀតថា មនុស្ស​ច្រើន​នាក់​ណាស់​នៅ​លើ​ពិភព​លោក​នេះ​បាន​ស្លាប់ ដែល​មិនគួរត្រូវស្លាប់ ឬអ្នកខ្លះគួរតែមានឱកាសរស់នៅឲ្យបានសមរម្យ។ លើ​ពិភព​លោក​នេះ មានរឿងច្រើនណាស់ ដែលយើងគួរចូលរួមដោះស្រាយ ហើយ​លោក​នឹង​ធ្វើការ​ដើម្បី​ឲ្យស្ថានភាពទាំងនោះមានការប្រសើរទ្បើង។ គួរបញ្ជាក់ថា នៅអាមេរិក មិនមែនមានតែសេដ្ឋីវ័យក្មេងរូបនេះទេ ដែល​យក​ប្រាក់​ខែ​តែ១ដុល្លារ​ក្នុង​មួយ​ឆ្នាំ ក៏​មានដែរ លោក Mag Whitman នៃក្រុមហ៊ុន HP លោក Larry Ellison នៃក្រុមហ៊ុន Oracles និង លោក Larry Page នៃ ក្រុមហ៊ុន Google ផងដែរ៕

 

No comments:

Post a Comment