Sunday, October 15, 2017

ក្ដៅៗ!!! ឌុច លីដា​ ត្រូវផលិតករមួយចំនួននាំគ្នាបកអាក្រាតរឿង…….



ថ្ងៃសៅរ៏ ទី១៤ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០៨:០០ (14-10-2017 08:00) រាជធានី​ភ្នំពេញ ៖ ឌុ​ច លី​ដា បាន​ធ្វើ​ឲ្យ​ផលិតករ​គាំ ច​ន្ធី លែង​ទុក​មុខ​ឲ្យ​ដោយ​បកអាក្រាត​ពី​ចំណុច​មិនល្អ​មួយ​ចំនួន​របស់​នាង ក្នុង​នោះ​មានការ​មិន​គោរព​ពេលវេលា​ធ្វើ​ឲ្យ​ក្រុមការងារ​ខូច​បង់​ការងារ និង​លុយកាក់ ។

 

ចំពោះ​តារា​សម្តែង​ហេង នរៈ​កក្កដា បាន​ចេញ​មុខ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បកអាក្រាត​តួកុន​មួយ​ចំនួន​ដែរ​ថា​មិន​គោរព​ពេលវេលា​រហូត​ធ្វើ​ឲ្យ​លោក​ខាត​ពេល និង​ប៉ះពាល់​ការងារ ព្រោះ​តួ​មួយ​ចំនួន​ចូល​ចិត្ត​លេង​ចរិត​តួឯក ។ លោក​ហេង នរៈ​កក្កដា និយាយ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ថា «​ខ្ញុំ​ពិតជា​ហួសចិត្ត​យ៉ាង​ខ្លាំង​ដែល​ក្នុង​នាម​ជាតា​រា​ម្នាក់ ជា​តួ​ម្នាក់ ប៉ុន្តែ​សុខចិត្ត​មក​យឺត​ឱ្យ​ក្រុមការងារ​ផលិតកម្ម និង​ឱ្យ​តារា​ជា​ច្រើន​ដេកចាំ​ថត និង​ពេល​ខ្លះ​ឈាន​ដល់​បោក​គ្រាប់បែក​មិន​មក​ផង ធ្វើ​ឱ្យ​តារា​សិល្បៈ និង​ផលិតកម្ម​ខាតបង់​។ តើ​ជា​រឿង​សម​ស្រប​ឬទេ ដែល​ខ្លួនឯង​ទទួល​ការងារ​ពី​ផលិតករ​រួច​ហើយ ប៉ុន្តែ​បែរជា​បង្ក​ផលវិបាក​ឱ្យ​គេ​រង់ចាំ និង​ឱ្យ​គេ​ខាត​ម៉ោង ខាត​ពេល​ដោយ​មិន​ខ្មាស​ពី​អ្វី​ដែល​ខ្លួនឯង​បាន​ធ្វើ ។

 

No comments:

Post a Comment