Monday, October 30, 2017

សុំចំណាយពេល2-3នាទីដើម្បីអានវាអោយចប់

សុំចំណាយពេល2-3នាទីដើម្បីអានវាអោយចប់ បុរសម្នាក់ចាប់ផ្ដើមធុញនឹងនាងព្រោះនាងបានផ្ញើសារមកគាត់ស្ទើរគ្រប់ពេលវេលា ថា "អូននឹកបង" ឬក៏ "អូនស្រលាញ់បង" ។ យប់មួយមុនចូលគេង គាត់ទទួលបានសារមួយ ប៉ុន្តែគាត់មិនបានបើកមើលទេ ហើយចូលគេងបាត់ទៅ រហូតដល់ព្រឹកឡើងគាត់ក៏ភ្ញាក់ដោយសម្លេងទូរស័ព្ទរោទ៍ នោះគឺជាម្ដាយរបស់មិត្តស្រីរបស់គាត់ ជាមួយនឹងសម្លេងយំនិយាយប្រាប់គាត់ថា មិត្តស្រីរបស់គាត់ត្រូវបានសម្លាប់កាលពីយប់មិញ។ គាត់រន្ធត់យ៉ាងខ្លាំងហើយក៏បើកមើលសារកាលពីយប់មិញ "បង! មកទទួលអូនបានទេ? អូនមានអារម្មណ៍ថាមានគេកំពុងតែតាមអូន ជាច្រើនយប់ហើយ ពេលចេញពីធ្វើការ ហើយរាល់យប់វានាំគ្នាមកថែមកាន់តែច្រើនឡើង" កុំព្រងើយកន្តើយនឹងអ្វីដែលមនុស្សដែលស្រលាញ់អ្នកបានធ្វើដើម្បីអ្នក ព្រោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយដូចពាក្យគេបាននិយាយថា "បាត់បងព្រះចន្ទ ដោយសារតែរវល់តែ រាប់ផ្កាយដែលនៅជុំវិញនោះ" Source: Facebook user

No comments:

Post a Comment