ពន្លកថ្មីក្នុងវិស័យសិល្បៈសម្ដែង នូណា ប្រាប់ Sabay នាងពិតជាមានសេចក្ដីរំពឹងខ្លាំងទៅលើរឿងភាគទី១ដែលនាងគ្រងតំណែងជាតួប្អូនស្រីរបស់កំពូលតារាចម្រៀង ឆន សុវណ្ណរាជ គឺរឿង “សិសិរដូវ ក្នុងបេះដូង”។ នូណានិយាយថា៖” នេះជារឿងភាគដំបូងបំផុតដែលខ្ញុំចូលសម្ដែង ហើយខ្ញុំរំពឹងថានឹងអាចទទួលបានភាពជោគជ័យ ព្រោះជារឿងមនោសញ្ចេតនាកម្សត់ ដែលចូលរួមសម្ដែងដោយតារាល្បីៗ និងជារឿងភាគទី១ របស់ប៉ុស្តិ៍ហង្សមាសដែលប្រិយមិត្តជាច្រើនកំពុងរង់ចាំ”។


តួសម្ដែងវ័យ១៦ឆ្នាំរូបនេះបានឲ្យដឹងថា ចរិតលក្ខណៈរបស់នាងក្នុងរឿងនេះ គឺមានភាពឆ្នាសឆ្នើម ច្រណែន ពោលគឺចរិតកូនអ្នកមានដែលរករឿងឥតឈប់ ពិសេសរករឿងតួស្រី។ នូណា មានឈ្មោះពិតថា ហួ លីហេង។ នាងប្រឡូកសិល្បៈបានជិត១ឆ្នាំហើយ ដោយមានការងារស្នូលជាតារាម៉ូដែល។ សម្រាប់ភាពយន្ត នាងបង្ហាញមុខដំបូងក្នុងរឿងអប់រំមួយគឺ ” ទឹកភ្នែកក្មេងឈាមរាវ” និងទើបតែបញ្ចប់ការថតរឿង “សិសិរដូវក្នុងបេះដូង” កាលពីពេលថ្មីៗនេះ៕

No comments:
Post a Comment