Monday, March 19, 2018

បងបើអូនមានប្រវត្ដិមិនល្អ រហូតខូចខ្លួន ប្រាណជាមួយគេ តើបងស្អប់ខ្ពើមអូនទេ?


នេះជាសម្ដីរបស់នាងនិយាយមកកាន់ខ្ញុំ ទាំងទឹកមុខនាងស្ងួតហើយស្រពាប់ស្រពោន គួរអាណិត។ ខ្ញុំញញឹមបន្ដិច ហើយតប ទៅនាងថាៈ ហ្ហាក៎! ខ្លួនប្រាណអូន នៅស្អាតបាតទេតើ មានខូចឯណា? នាងតបមកខ្ញុំទាំងជ្រួញចិញ្ចើម។ បង! អូននិយាយមែនណា៎? មិនលេងសើចទេ។ អូនអត់ល្អទេ អូនធ្លាប់ធ្វើរឿងផ្ដេសផ្ដាស់ជាមួយ ប្រុសផ្សេងជាសង្សាអូនមុន។ អូនអស់ព្រហ្មចារី ហើយ។ នាងទំលាក់ទឹកមុខ។ ខ្ញុំកាន់ដៃនាងយ៉ាងណែន ហើយនិយាយលួងលោម នាងថា៖ អូន! តម្លៃរបស់អូនមិនមែនស្ថិតនៅលើ សន្ទះព្រហ្មចារីដ៏ស្ដើងបំផុត ដែលសូម្បីតែ ពេលអូនរត់ ក៏វាអាចប្រឈមនឹងការបាត់ នោះទេ។ បងមិនផ្ដល់តម្លៃសំខាន់ទៅលើ ស្រទាប់សាច់ដ៏ស្ដើងនោះទេ តែតម្លៃអូន បងមើលឃើញមានកម្រាស់និងទំហំធំ ជាងនេះឆ្ងាយណាស់។ អូនណា៎ បងស្រលាញ់អូន ចង់បានអូនមក ជាដៃគូជីវិត បងមិនមែនចង់បានអូនមកដេក ឱបសន្ទះសាច់ដ៏ឥតបានការនោះទេ ព្រោះ បើវារាំងស្ទះដល់ដំណើរការហូរលោហិតរដូវ របស់អូន បងក៏ត្រូវនាំអូនទៅពេទ្យកាត់ចោល ដដែលហ្នឹង! នាងក្ដិចខ្ញុំ ហើយញញិមនិយាយមកកាន់ខ្ញុំទាំង ក្នាញ់ ហើយបងឯងខូចម៉្លេះ?ចេះដឹងរឿងស្រីៗ ច្រើនម៉្លេះ? ហេហេ...ខ្ញុំតប ហ្ហាក់! បើមិនឲ្យបងដឹង ពេលមានអូនទៅ ម៉េចយល់ទុក្ខធុរៈអូន។ កុំអារបៀបបងប្អូន អូនមកលេង ចេះតែបរិភោគអាហារមិនគិត បងប្អូនមែនទេ។ ខ្ញុំសើច។ នាងប្រញាប់តប៖ ស្ដីទេស៎បងឯងនេះ។ ខ្ញុំលើកដៃរបស់ខ្ញុំគងស្មានាងហើយបន្ដ និយាយ ទៅកាន់នាងទៀតថា៖ អូនហ្ហា៎! យើងរស់នៅក្នុងបច្ចុប្បន្នទេ អ្វីដែល កន្លងហួសវាបានហួសអស់ទៅហើយ វាគ្រាន់ តែជាស្ររមោលអតីតដែលតាមបន្លាចយើងទេ។ តែវាក៏មិនអាក្រក់ពេកដែរ ព្រោះវាបានបង្រៀន យើងឲ្យស្គាល់អំពីជីវិត អាចថារឿងទាំងអស់ នោះផងដែលជួយបំពេញន័យជីវិតយើង។ អូនកុំភ័យបារម្ភអ្វី បងមិនយកទោសអូស ដំណើរអូនទេ ហើយបងប្ដេជ្ញាចិត្ដទោះបង ខឹងអូន កម្រិតណាក៏ដោយ បងមិនយករឿង ទាំងនោះមកចង់ឈ្នះអូនដែរ ព្រោះជារឿង ទាបថោកបំផុត។ តែបងសុំឲ្យតែអូនរក្សា ចិត្ដឲ្យល្អ កុំគិតបែបនោះទៀត។ ជីវិតនេះបើអូនយក តែរឿងអាក្រក់មក ដាក់ក្នុងគំនិត អូននឹងក្លាយទៅជាធានាគារ គំនិតអាក្រក់។ សន្យាជាមួយបងណា៎ ឈប់ គិតឮទេ?​ នាងតបយ៉ាងសុភាព ចា៎បង។ ខ្ញុំថើបថ្ងាស់នាង ថ្នមៗរួចប្រាប់ថា៖ បានហើយអូន បងជូនអូនទៅផ្ទះ ហើយឆាប់ចូលគេងណា៎ អូ...អូនអស់កម្លាំងទេការងារពីថ្ងៃ? នាងថា មិនអីទេបង។ បាទ.....ចឹងទោះអូន! ============= មនុស្សប្រុសបែបនេះមិនមែនគ្មានលើលោកទេ តែក៏មិនច្រើនដែរ។ ប្រភព៖ថ្ងៃនេះ

No comments:

Post a Comment