Tuesday, November 21, 2017
ហេតុអ្វី Jack Maនិយាយថា បង្កើតលុយគឺ....
ហេតុអ្វី Jack Maនិយាយថា បង្កើតលុយគឺងាយស្រួល ចាយលុយគឺពិបាកទៅវិញ?
មហាសេដ្ឋីអាស៊ីរូបនេះបានថ្លែងជាសាធារណៈថ្មីៗនេះ នៅប្រទេសចិនថា “ខ្ញុំបានរកលុយច្រើនណាស់ដល់ក្រុមហ៊ុន និងខ្ញុំផ្ទាល់ តែក្រោយមានលុយច្រើនហើយ ក៏មានបន្ទុកច្រើនដែរ ពោលគឺមានបន្ទុកក្នុងការចាយដែរ។” លោកក៏បានបន្តថា “មានវិធីសាស្ត្រច្រើនណាស់ ដែលមនុស្សអាចបង្កើតលុយបាន ប៉ុន្តែមនុស្សដែលចេះបង្កើតលុយទាំងនោះមិនបានដឹងពីវិធីសាស្ត្រចាយលុយ ពោលគឺមិនដឹងថាត្រូវចាយបែបណា ទើបអាចជួយដល់សង្គមបាននោះទេ”។
ជាងនេះទៅទៀត លោក Jack Ma បន្ថែមថា លោកមិនបរិច្ចាគលុយរបស់លោក ទៅឧបត្ថម្ភ ឬជួយដល់នរណាម្នាក់ឡើយ ព្រោះថាវាគ្មានបានការ និងផលចំណេញអ្វីឡើយសម្រាប់សង្គម។ សេដ្ឋីវ័យជាង៥០ឆ្នាំរូបនេះ បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នៅក្នុងបរិបទប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ គួរណាស់វិនិយោគិនផ្ដោតសំខាន់ទៅលើការវិនិយោគ ព្រោះវាល្អប្រសើរជាងការបរិច្ចាគ ហើយបានជួយតាមរយៈ ការបង្កើតការងារជាច្រើនដល់ប្រជាជនក្រីក្រ ដែលអាចឲ្យពួកគេមានចំណូលចិញ្ចឹមជីវិតបានយូរអង្វែង។ ប៉ុន្តែសម្រាប់ការឧបត្ថម្ភធន ឬការបរិច្ចាគជាទឹកប្រាក់វិញ ពួកគេអាចមានចំណូលបានតែមួយគ្រា ឬមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយលើសពីនេះទៀត ការឧបត្ថម្ភជាប្រាក់ នឹងធ្វើឲ្យពួកគេខ្ជិលមិនខិតខំស្វែងរកលុយ ដោយរំពឹងលើជំនួយពីអ្នកដទៃជាជាងខ្លួនឯង។
ទស្សនៈរបស់លោក Jack Ma បានលើកឡើងស្របទៅនឹងទស្សនៈរបស់លោក Donald trump សេដ្ឋីអចលនទ្រព្យជនជាតិអាមេរិក និង Robert Kiyosaki អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad បាននិយាយថា លុយមិនអាចដោះស្រាយភាពក្រីក្របាននោះទេ។ លោក Robert Kiyosaki ក៏ធ្លាប់បានលើកឡើងក្នុងសៀវភៅដ៏ល្បីរបស់គាត់ “Why We Want You To Be Rich” ថា លុយមិនអាចដោះស្រាយបញ្ហាក្រីក្របានទេ មិនថាអ្នកផ្តល់លុយជួយជនក្រីក្រច្រើនប៉ុណ្ណាឡើយ ពួកគេអាចដោះស្រាយជីវភាពរបស់ពួកគេបានមួយរយៈប៉ុណ្ណោះ។ ដំណោះស្រាយដ៏ល្អគឺផ្តល់នូវចំណេះដឹង និងការគាំពារដល់ពួកគេ។ លោកក៏បានលើកឃ្លាមួយថា «ប្រសិនបើអ្នកឲ្យត្រីទៅបុគ្គលម្នាក់ អ្នកបានត្រឹមតែចិញ្ចឹមគាត់បានមួយពេល តែបើអ្នកបង្រៀនគាត់ឲ្យចេះរកត្រី នោះគាត់នឹងអាចចិញ្ចឹមខ្លួនគាត់បានរយៈពេលយូរ»៕ ប្រភព៖Vat Try
Subscribe to:
Post Comments (Atom)
No comments:
Post a Comment