Sunday, November 19, 2017
ជីវិតនិងអាពាហ៌ពិពាហ៌
ជីវិតនិងអាពាហ៌ពិពាហ៌ -នាងចាកចេញពីផ្ទះដើម្បីទៅរស់នៅជាមួយអ្នក
-នាងព្រមនឹងរួមសុខទុក្ខជាមួយអ្នក មិនថាក្ររឺមាននាងនឹងនៅក្បែរអ្នកមិនបោះបង់អ្នក
-នាងហត់នឿយពេលចាញ់កូនរបស់អ្នក ចុះអ្នកអាចធ្វើបានដូចនាងទេ?????
-អ្នកមិនអាចពពោះជំនួសនាងបាន
-អ្នកមិនអាចឈឺចាប់ស្ទើរស្លាប់ពេលឆ្លងទន្លេជំនួសនាងបាន
-អ្នកមិនអាចអោយកូនបៅដោះជំនួសនាងបាន
-អ្នកប្រញាប់ភ្ញាក់កណ្តាលអត្រាធពេលកូនយំដូចនាងមិនបាន
-អ្នកមិនអាចស៊ូទ្រាំមើលថែកូនពេញមួយថ្ងៃៗដូចនាងមិនបាន
-អ្នកសុខចិត្តបាក់ឆោម បាត់រូបសម្រស់ មិនខ្វល់ពីខ្លួនឯងដូចនាងមិនបាន
-អ្នកសុខចិត្តបោះបង់សង្គមមិត្តភក្តិ ហើយនៅចិញ្ចឹមបីបាច់កូនអោយដូចនាងមិនបាន
-អ្នកមិនអាចលះបង់ និងធ្វើជំនួសនាងបាន អ្នកមិនដែលយល់ច្បាស់ឡើយ ថានាងលំបាក ឈឺចាប់
ខ្វល់ខ្វាយ សំពាធចិត្តប៉ុនណា នាងត្រូវឆ្លងកាត់ព្យុះភ្លៀងបានដោយរបៀបណា នាងឈានជើងដើរឆ្លង ការឈឺចាប់នេះបានដោយរបៀបណា អ្នកគួរតែចេះស្រលាញ់និងយល់ពីម្តាយរបស់កូនអ្នកអោយបានច្រើន នៅក្បែរនាង ផ្តល់ភាពកក់ក្តៅអោយនាង លួងលោមនាង ប៉ុណ្ណឹងវាមិនធ្ងន់ធ្ងរទេ នោះទើបអាចជួយរំសាយ នឿយហត់ ភាពលំបាកវេទនា សំពាធចិត្ត ដែលនាងបានជួបពេញមួយថ្ងៃមកបាន ព្រោះនៅក្នុងចិត្តរបស់នាង អ្នកណាក៏មិនអាចជំនួសអ្នកបានដូចគ្នា
ប្រភព៖ជួបគ្នាជា និស្ស័យ បែកគ្នាជា ព្រហ្មលិខិត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment