Saturday, November 11, 2017

រឿងនិស្ស័យស្នេហ៏ដ៏អស្ចារ្យរបស់បុរស៣នាក់ស្រលាញ់នារីម្នាក់ចុងក្រោយក៏....

មានគូស្នេហ៍មួយគូ2នាក់គេស្រលាញ់គ្នាណាស់​ពួកគេទាក់ទងគ្នាបាន2ឆ្នាំតែមិនបានប៉ុន្មានខាងប្រុសក៏​បានដំណឹងថាគូស្នេហ៍របស់ខ្លួន​ត្រូវរៀបការជាមួយអ្នកផ្សេង​យ៉ាងបន្ទាន់​ដោយខាងស្រីក៏មិនបានប្រកែក​ត​វ៉ារឺត្រូវចាប់បង្ខំពីខាងគ្រួសារអ្វីទេ​ពេលដឹងរឿងបែបនេះគេក៏ខូចចិត្តយ៉ាងខ្លាំង​មិនបាយមិនទឹកមិនយូរក៏ឈឺធ្ងន់​ដោយគ្រាំចិត្ត​ជាខ្លាំងពេលវេលាក៏បានកន្លងទៅ​ខាងប្រុសក៏ឈឺ​ធ្ងន់ទៅ​ៗមិនថាទៅពេទ្យណាក៏មិនប្រសើរឡើងដែរខណះដែលកំពុងដេកស្តូកស្តឹងនៅផ្ទះ​មានព្រះសង្ឃចាស់ម្នាក់ដើរកាត់នឹង​ ក៏បានឈប់មុខផ្ទះរួចសម្លឹងចូលក្នុងផ្ទះ​និងគោះទ្វារផ្ទះអ្នកបំរើមកបើកទ្វា​រឃើញថាព្រះសង្ឃក៏បាននិយាយថាអត់​ ធ្វើបុណ្យទេ​ លោកបង​ និមន្តទៅផ្ទះមុខទៅ​លោកតាក៏ញញឹមរួចនិយាយថា​អាត្មាមិនបានមកបិនបាតទេក្នុងផ្ទះ​មានអ្នកជំងឺមែនទេ​អាត្មាចេះវិធីពេទ្យខ្លះមិនដឹងថាអាចបានផលអត់ទេ​អ្នកបំរើលឺក៏ភ្ញាក់ខ្លួន​បានដើរទៅសួរចៅហ្វាយបុរសដែលឈឺដែលជាចៅហ្វាយក៏ឆ្លើយទាំងកំបុតថា​បើចង់ចូលខ្លាំងក៏ចូលម៉ោ​លោកតាក៏បានដើរចូលទៅ​ក្នុងបន្ទប់ក៏ឃើញបុរសម្នាក់ដេកស្តូកស្តឹងនៅលើគ្រែ​ ដូចមនុស្សស្លាប់មិនស្លាប់រស់មិនរស់​ មានតែស្បែកដណ្តប់ដោយឆ្អឹង​លោកតាក៏ញញឹមហើយ​ក៏និយាយថា​អាការៈ​ធ្ងន់ធ្ងរហើយ បុរសម្នាក់និងនៅស្ងៀមមិនខ្វល់នៅសម្តីដែលលោកតា​និយាយ​លោកតាថាបើមិនជឿមើលទៅកាន់កញ្ចក់ទៅបុរសនិងក៏មិនខ្វល់​តែគេក៏បានដើរទៅមុខទូកញ្ចក់ក៏ឃើញមនុស្សដែលគេស្រលាញ់នៅក្នុងនោះ​មិនយូរប៉ុន្មាន​រូបមនុស្សស្រីដែលគេស្រលាញ់​ ក៏រលុបម្តងបន្តិចៗ​ ក្លាយទៅជាទសភាពឆ្នេរសមុទ្រ​ឆ្នេរសមុទ្រនិងមិនសូវមានមនុស្សដើរទៅមកទេ​ស្ងៀមស្ងាត់និងដាច់ស្រយាលណាស់​បុរសដែលឈឺធ្ងន់បានមើលទាំងការចាប់អារម្មណ៍យ៉ាងខ្លាំង​គេឃើញមានសាកសពស្រីម្នាក់ដែលដេកស្លាប់លើឆ្នេរដោយខ្លួនទទេគ្មានស្លៀកអ្វីពេលវេលាបានកន្លងផុតទៅក៏មានបុរស់ទី1ម្នាក់ដើរកាត់រួចបានមើលទៅសាកសពដោយក្តីស្អប់ខ្ពើម​រួចក៏បានដើរចាកចេញទៅយ៉ាងឆាប់រហ័សមួយសន្ទុះធំក្រោយមក​ក៏មានបុរសទី2ម្នាក់ទៀតដើរមករួចមើលទៅសាកសពនារីម្នាក់និងទាំងក្តីអាណិត​ រួច ក៏បានដោះអាវក្រៅរបស់គាត់គ្រប់លើខ្លួនសាកសពនាង​ហើយក៏បានដើរចាកចេញទៅទៀត នៅមួយសន្ទុះធំទៀត​ក៏មានបុរសទី3ម្នាក់ទៀតដើរកាត់​រួចឃើញមនុស្សដេកនៅឆ្នេរមានអាវក្រៅគ្រប់ពីលើគេក៏បានបើកមើល​ឃើញសាកសព​នារីម្នាក់​គេក៏មានចិត្តអាណិតក៏ចង់កប់សាកសពអោយរៀបរយ​ តែគ្មានឧបករណ៍ គេក៏សម្រេចចិត្តប្រើដៃទាំងពីរបស់គេ​កើបខ្សាច់​ ពូនជាផ្នូរម្តង​បន្តិច​ម្តងបន្តិច​រហូតដល់ល្ងាចផ្នូរក៏បានធំសមល្មមរួចគេក៏កបសពនារីម្នាក់នោះហើយក៏បានដើរចេញទៅក្រោយមករូបសាកសពមនុស្សស្រីដែលគេឃើញនៅកញ្ចក់សុខៗប្រែក្លាយទៅជារូបមនុស្សស្រីដែលគេស្រលាញ់​ ពេលឃើញចឹងគេក៏ភ្ញាក់​មួយភ្លែតទៀតក៏លេចចេញរូបបុរសទី2រួចក៏បានរលប់ម្តងបន្តិចម្តងបន្តិច​ ក្លាយទៅជារូបរបស់គេផ្ទាល់ ពេលនោះលោកតាក៏និយាយថាពេលនេះដឹងហើយរឺនៅសពនារីស្រីម្នាក់និងជាសង្សារញោម បុរសដែលបានកប់សាកសពស្រីម្នាក់និង​ បានភ្ជាប់និស្ស័យជាមួយនាងពេញមួយជាតិ​ ទើបជាតិនេះនាងត្រូវរៀបការជាមួយគេ​ ចំណែកញោម​បានតែយកអាវក្រៅគ្រប់លើសាកសពនាង​ទើបភ្ជាប់និស្ស័យជាមួយនាងបានត្រឹម​2ឆ្នាំ​អីលូវគ្រប់2ឆ្នាំហើយ​និស្ស័យក៏អស់ទើបញោមដល់ពេលបែកគ្នាដែលដូចនេះមនុស្ស​យើងដែលបានជួបគ្នាមិនមែនជារឿងចៃដន្យទេ បើមានវាសនាមិនបាច់តាមរកក៏មកឯង តែបើអស់និស្ស័យហាមយ៉ាងណាក៏មិនជាប់យ៉ាងណាក៏មានមានហេតុការផ្សេង​ធ្វើអោយព្រាត់ដែល​អាលូវយើងមិនទាន់ព្រាត់ប្រាស់​ យើងបានធ្វើល្អដាក់គ្នាហើយរឺនៅ​ បើដល់ពេលបែកគ្នាមិនថាយើងចង់ហាម​ ប៉ុនណា​ រឺមានទ្រព្យកំរិតណា​ អំណាចធំប៉ុនណាក៏ ដោយក៏មិនអាចហៅវាមកវិញបានដែល។
ប្រភព:Mai Mai

No comments:

Post a Comment