យេាងតាមគណនីហ្វេសបុកឈ្មេាះ Malay Bebe បានរៀបរាប់ពីជីវិតដ៏មានសុភមង្គលដែលមួយជីវិតគាត់មានរយៈពេល9ខែមកនេះ គាត់មិនដែលធ្វើអោយខ្ញុំពិបាកចិត្តមួយថ្ងៃណាឡើយ ប៉ុន្តែគាត់ឧស្សាហ៍ធ្វើអោយខ្ញុំយំដោយសារពាក្យសំដីរំភើបជាច្រើនដែលខ្ញុំមិនធ្លាប់លឺពីមុនមក ថ្ងៃមុននៅប្រាប់កូនថា«អោយប៉ាសុំទោសណាកូន ពេលកូនកើតភ្លាមប៉ាមិនបានតាមមើលកូនទេអោយម៉ាក់តាមមើលកូនជំនួសប៉ាចុះ ប៉ាត្រូវរង់ចាំម៉ាក់ចេញពីបន្ទប់សម្រាលសិន»ទោះជាខ្ញុំនិយាយថា«មិនបាច់ទេបងមើលកូនចុះ»គាត់ក៏ឆ្លើយយ៉ាងលឿន«មិនបានទេ ប្រពន្ធសំខាន់ជាង»ទឹកចិត្តបងពិតជាធំធេងណាស់សំរាប់អូនក៏ជាកំលាំងចិត្តដែលកាត់ថ្លៃមិនបាន🙏
គាត់និយាយជាមួយកូនពេលណាក៏បង្រៀនអោយកូនស្រលាញ់ម៉ាក់ដែល❤️ មិនថាធ្វើអ្វីទេគិតដល់អូនមុនជានិច្ច☝️ត្រឹមពាក្យដ៏សាម័ញ្ញប៉ុន្តែបងអាចធ្វើអោយអូនញញឹមដោយមិនដឹងខ្លួន😊បងតែងសួរអូនថា«លំបាកទេ?នឿយហត់ទេដែលពពោះកូនអោយបង?»ត្រឹមដឹងសុខទុក្ខអូនយ៉ាងនេះអូនមានកំលាំងចិត្តណាស់ទៅហើយ💪មានក្តីសុខពេកបែជាយល់ថាពេលវេលា8ខែដើរលឿនដល់ហើយ ពេលខ្លះគិតចង់អោយពពោះយូរជាងនេះបន្តិចទៀត😁ហាសហាសនិយាយលេងទេអូនដឹងថាបងទន្ទឹងចាំថ្ងៃសម្រាលទាំងអន្ទះសារហើយ👧🏻
ព្រោះតែចង់សាងគ្រួសារមួយដែរពេញលេញបានធ្វើអោយអូនលះបង់គ្រប់បែបយ៉ាង ពេលអូនឆ្លងទន្លេរួចហើយបងនិងបំពេញក្តីប្រាថ្នារបស់អូនទៀតណាពៅ សន្យាថាបងនិងជូនអូនទៅគ្រប់កន្លែងដែរអូនចង់ទៅជាមួយគ្រួសារដ៏តូចរបស់យើង។
ប្រភព:Malay Bebe
No comments:
Post a Comment