Thursday, October 26, 2017

តោះទៅមើលពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ទាំង១៥សន្លឹក

នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុងពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃនិងគណៈប្រតិភូបានអញ្ជើញចូលរួម​ក្នុងព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​បានធ្វើងនៅវាលព្រះមេន ក្នុងទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។ នៅក្នុងពិធីនេះនេះ មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមាណជា៤២ប្រទេស។ ​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ ដែល​បាន​សោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦៕ ប្រភព៖Samdech Hun Sen, Cambodian Prime Minister

No comments:

Post a Comment